ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេ ថានៅជើងភ្នំគូលែនមានចម្ការតាង៉ែនដ៏ធំ ទាក់ទាញ គួរឱ្យចង់ទៅលេង និងល្បីថាមានរសជាតិផ្អែមឆ្ងាញ់ថែមទៀត។
ម្ចាស់ចម្ការបានសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេស ត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម”ម៉ាសេរី”ដោយមិនគិតថ្លៃ គឺដើម្បីជម្រុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី។
តាមការបញ្ជាក់ពីលោកអភិបាលស្រុក ឃឹម ហ្វីណង់ ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០% សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ៕
ប្រភព៖ រដ្ឋបាលបន្ទាយស្រី