បន្ទាយមានជ័យ៖ គ្រាប់បែកផ្សែងពន្លត់អគ្កីភ័យចំនួន៧២គ្រាប់ ជាអំណោយឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១  ត្រូវបានប្រគល់ជូនដល់មន្ត្រីនគរបាលការិយាល័យបង្កាពន្លត់អគ្កីភ័យនិងសង្គ្រោះខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គ្រាប់បែកផ្សែងចំនួន៧២គ្រាប់នេះជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង និងលោកជំទាវ ម៉ៅ ម៉ាល័យ ដែលលោកឧត្តមសេនីយ៍ត្រី រ៉ីន រដ្ឋា យកមកប្រគល់ជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយត្រូវបានប្រគល់ជូនការិយាល័យបង្កាពន្លត់អគ្កីភ័យ និងសង្គ្រោះនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការការនគរបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាលជំនាញក្រោយទទួលបានឧបករណ៍ពន្លត់អគ្គីភ័យហើយត្រូវបង្កាទុកសម្រាប់ជួយសង្គ្រោះនៅពេលដែលកើតមានករណីអគ្គីភ័យកើតឡើងត្រូវយកទៅប្រើប្រាស់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង បានបញ្ជាក់ថា មន្ត្រីជំនាញត្រូវចុះផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដើម្បីបង្កាទប់ស្កាត់កុំអោយកើតមានអគ្កីភ័យដោយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ចិន.វៀតណាមខាងមុខនេះត្រូវដុតធូបទាន និងអ៊ុចក្រដាស់សែនត្រូវប្រុងប្រយ័ត្ន៕