ព្រះសីហនុ៖ តាមព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះមានករណីបាញ់ប្រហារមួយបណ្តាលអោយបុរសជនជាតិចិនម្នាក់ ស្លាប់ភ្លាមៗ នៅចំណុចមុខកាស៊ីណូ ជីយវនីសិន ក្រុងព្រះសីហនុ ។

នៅពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវករណីនេះ យ៉ាងយកចិត្តទុកដាក់ ៕