ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតករលាក់មុខបានប្រល័យជីវិតប្រជាពលរដ្ឋខ្មែរជាងពីរពាន់នាក់កន្លងទៅនេះ។បើផ្អែកតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថារយៈពេល១២ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៤១២១ ករណី និងស្លាប់បាត់បង់ជីវិត១៩៨១នាក់ ។ក្នុងនោះប្រុសមានចំនួន១៦៥១នាក់ ស្រី៣៣០នាក់។គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ បានបណ្តាលឲ្យមានការខូចខាតសម្ភារៈ ម៉ូតូចំនួន៤២៩១ គ្រឿង រថយន្តធុនធ្ងន់ និងស្រាលចំនួន៣០៨៨គ្រឿង។ មូលហេតុសំខាន់នោះគឺការបើកបរហួសល្បឿនកំណត់ចំនួន៤៦%ភាគរយ តាមរបាយការណ៍ដែលបានបង្ហាញ។