(ខេត្តបន្ទាយមានជ័យ)៖ ស្របពេលដែលវិបត្តិជំងឺកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោក លោក ឈឿង ឈីវអៀន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ថ្លែងថា បញ្ហាជំងឺកូវីត១៩ ក៏វាជាឱកាសរបស់ក្រុមសហគ្រិនក្នុងការបង្កើតអាជីវកម្ម ដែលមិនសូវមានការប្រកួតប្រជែង ថ្លែងក្នុងពិធីបើកសម្ភោធហាង (ធីមថមហ្វូដ)សាខាទី១១ នៅទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ដែលបង្កើតឡើងដោយក្រុមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ។
លោក ឈឿង ឈីវអៀន បានបញ្ជាក់ថា ការបើកហាង(ធីមថមហ្វូដ) សាខាទី១១ នេះ ឬក្រុមសហគ្រិនមានគំនិតបង្កើតអាជីវកម្មថ្មី នៅក្នុងសម័យកូវីដ១៩នេះ វាឱកាស ដែលទុននៃការវិយោគវាមិនសូវមានបញ្ហាប្រឈមទៅនឹងការជួលអចលនទ្រព្យក្នុងការបើកអាជីវកម្មតម្លៃថ្លៃនោះទេ ហើយអាជីវកម្មមួយដែលមិនសូវមានការប្រកួតប្រជែងនោះវាជាឱកាសមួយដែលឈានទៅរកភាពយោគជ័យបាន។
លោកទូច សុខា ប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានលើកឡើងថា សហគ្រិនវ័យក្មេងមានគំនិតច្នៃប្រឌិតច្រើនក្នុងការបង្កើតអាជីវកម្ម និងខិតខំបង្កើតBrand Name ដែលផ្តោតសំខាន់លើស្តង់ដារគុណភាព ការវិចខ្ចប់ និងសេវាកម្ម ដែលក្រុមសហគ្រិនបានសហការរួមគ្នាបង្កើតអាជីវកម្មបានមួយសាខាហើយនៅក្នុងប្រទេសថៃ។ ហើយការបង្កើតអាជីវកម្មក្នុងសម័យកូវីដ១៩នេះ ក្រុមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យមើលឃើញថា អាចជួយដល់ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែស្វែងរកការងារធ្វើផងដែរ ហើយការធ្វើអាជីវកម្មក្នុងសម័យកូវីដ១៩នេះផង និងកាត់បន្ថយក្នុងការចុះទុន ជួលអាគារដើម្បីធ្វើអាជីវកម្មក៏បានតម្លៃធូរដែលត្រឹមតែ៥០ភាគរយប៉ុណ្នោះ។
លោក ហ៊ុយ ឡេង ប្រធានស្តីទីសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានសំដែងនូវការកោតសរសើរដល់ក្រុមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យដែលបង្កើតអាជីវកម្ម ដែលជាជ្រុងមួយនៃការបង្កើតសេដ្ឋកិច្ច ជួយផ្តល់ការងារដល់ប្រជាពលរដ្ឋបានមួយចំនួនដែលកំពុងជួបបញ្ហាខ្វះការងារធ្វើក្នុងសម័យកូវីត១៩ ក្នុងនោះផងដែរ សហគ្រិន និងសភាពាណិជ្ជកម្ម និងជួយគាំពារដល់ក្រុមសហគ្រិនដែលបានចងក្រងគ្នាដើម្បីធ្វើអាជីវកម្ម ក្នុងការសម្របសម្រួលសុំច្បាប់ដើម្បីបង្កើតអាជីវកម្ម និងបញ្ជូនអ្នកធ្វើអាជីកម្មទៅរៀបនៅក្រៅប្រទេសដើម្បីបង្កើនជំនាញ និងជួយរកគ្រូ ឬវាលគ្មិនក្នុងឬក្រៅប្រទេសដើម្បីពង្រីកចំណេះដឹងក្នុងការធ្វើអាជីវកម្ម ឲ្យមានស្តង់ដារក្នុងការប្រកួតប្រជែងក្នុងនិងក្រៅប្រទេស៕