ភ្នំពេញ៖ក្រសួងទេសចរណ៍សម្រេចយកខេត្តបាត់ដំបង់ជាទីកន្លែងប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នេះបើតាមការឲ្យដឹងពីលោក ផ្លុង ធឿនមន្រ្តីក្រសួងទេសចរណ៍​ បានប្រាប់មកកាន់ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Asia ថា៖ ក្រសួងទេសចរណ៍នឹងសម្រេចកំណត់យកថ្ងៃទី១៣. ១៤. ១៥. ខែ មីនា ឆ្នាំ២០២០  សម្រាប់ពីធីបុណ្យទន្លេ នេះ ។ ពីធីបុណ្យទន្លេនេះមិនខុសពីបុណ្យសមុទ្រនោះទេ មានការប្រគុំតន្រ្តី លេងល្បែកម្សាន្ត វីថីម្ហូបអាហារបំរើដល់ភ្ញៀវទេសចរ កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ និង កីឡាប្រណាំងទូក (ង) ក៏មានការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុក ដែលខេត្តធ្វើបានផងដែរ ៕

ការដែលក្រសួងទេសចរណ៍ប្រារព្ធនូវពីធីបុណ្យតាមបណ្តាលខេត្តផ្សេងៗ មានបុណ្យទន្លេ បុណ្យសមុទ្រជាដើមនេះក្នុង គោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន នឹងបានស្គាល់ពីតំបន់ទេសចរណ៍ផ្សេងៗជាច្រើនមានដូចជា តំបន់ប្រាង្គប្រាសាទ តំបន់ភ្នំ រមណីដ្ឋាន តំបន់សមុទ្រ កោះជាដើម និង វប្បធម៌ដ៍យូរលង់របស់កម្ពុជា ក៍ដូចជាលើកកំពស់ជីវិភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ ។