​ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ក្រុម​រត់​ម៉ូតូឌុប ​០៦​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ និង​វត្ថុ​តាង​គ្រឿងញៀន​០៩​កញ្ចប់​តូច​និង​ធំ​ នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​

​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ដោយ​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ជាក់លាក់ ​រយៈពេល​០២​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​២៤​ និង​២៥​  ខែមករា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ប្ញ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ទាំងនេះ​គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ដាក់​ចេញ​នូវ​ផែនការ​ និង​ទិស​ដៅ​ការងារ​ដល់​កម្លាំង​ការិយាល័យ​ជំនាញ​ត្រូវ​សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៥​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​ ធ្វើ​យ៉ាងណា​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ ទាំង​សម្មភាព​បទល្មើស​ជា​ទ្រង់ទ្រាយ​តូច​ និង​ធំ​ ពីព្រោះ​បទល្មើស​គ្រឿងញៀន​បាន​បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជា​ខ្លាំង​ ។​

​ជនសង្ស័យ​គ្រឿងញៀន​ទាំង​០៦​នាក់​ និង​វត្ថុ​តាង​គ្រឿងញៀន​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២១​ ត្រូវ​បាន​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕