ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាស៊ីណូចំនួន ៧៣កន្លែង ក្នុងខេត្តព្រះសីហនុ ដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋជិត ៨ពាន់នាក់ ត្រូវបានបិទទា្វជាស្ថាពរហើយ។ ក្រោយកាស៊ីណូទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រូវបានបិទទ្វា ធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ បាត់បង់ការងារធ្វើ។ ក្តីព្រួយបារម្មណ៍ នេះ រាជរដ្ឋាភិបាលកំពុងតែគិតគូរិះរកមធ្យោបាយ និងបានរំពឹងទុកថាការងារជាច្រើនកន្លែង ដែលបង្កើតឡើងពីរោងចក្រសហគ្រាសចំនួន៣០០ នឹងចូលមកជំនួស កន្លែងការងារដែលបាត់បង់ទាំងនោះក្នុងពេលឆាប់ៗនេះ ខណៈរោងចក្រសហគ្រាសជាច្រើនក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងមានការស្ថាបនាសាងសង់ បន្ថែមយ៉ាងមមាញឹក។

ជាក់ស្ដែងតាមការរំពឹងទុកក្រោយពេលបញ្ចប់ការសាងសង់រោងចក្រ សហគ្រាស តាមផែនការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនោះ នឹងមានរោងចក្រ សហគ្រាសចំនួន៣០០ ដំណើរការ ហើយអាចផ្តល់ការងារដល់កម្មករពី ៨ម៉ឺននាក់ ដល់ ១០ម៉ឺននាក់ ៕