ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី កម្លាំងនគរបាល ស្រុកមោងឫស្សី បានចុះបង្រ្កាបករណីលេងល្បែងស៊ីសង (បៀរនិងឆ្នោត) ខុសច្បាប់១លើក នៅចំណុចភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលេងចំនួន ០៤នាក់ ៖ ១.ឈ្មោះ ប៉ុល គឹមហេង ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី (មេឆ្នោត) ។ ២.ឈ្មោះ ឡុង ញឿន ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី (លេងបៀរ) ។ ៣.ឈ្មោះ ប៊ុន សុផាន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី (លេងបៀរ) និង៤.ឈ្មោះ រ៉យ ផាន ភេទស្រី អាយុ៥១ឆ្នាំមានទីលំនៅភូមិសួស្តី  ឃុំតាលាស់ ស្រុកមោងឫស្សី (លេងបៀរ)។

ចំណែកឯវត្ថុតាងដែលប្រមូលយកបានរួមមាន ៖ សៀវភៅកត់កន្ទុយលេខចំនួន ០២ក្បាល ប៊ិចចំនួន ០២ដើម បៀរចំនួន ០២ហ៊ួ កម្រាលចំនួន ០២ និងកៅអីជ័រចំនួន ០៤ ។

បច្ចុប្បន្នករណីនេះ អ្នកប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ទាំង ៤នាក់ ខាងលើត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច ឲ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ