កែប៖ ករណីបាក់រលំអគារនៅខេត្តកែប គិតរហូតដល់ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគាររលំបាក់ សរុបចំនួន៤៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ ២២នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត ២៣នាក់។ ក្នុងនោះអ្នកស្លាប់ ២២នាក់ មានប្រុស១៣នាក់ និងស្រី៩នាក់។ ខណៈក្រុមជួយសង្រ្គោះបានស្វែងរកឃើញសាកសពជនរងគ្រោះជាង១០នាក់ទៀត កាលពីយប់មិញ។
ដោយឡែកក្រុមសង្រ្គោះ នៅតែខិតខំប្រតិបត្តិការយ៉ាងសកម្ម ដើម្បីបន្តរុករកជនរងគ្រោះដែលស្ថិតក្រោមអគាររលំបាក់នេះ៕