ភ្នំពេញ ៖ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែលជិត៥០ឆ្នាំ ស្លៀកខោក្រណាត់ពណ៌ទឹកដោះគោ ពាក់អាវក្រណាត់សឆ្នូត ដៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BR 2500 ។
កាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅខាងជើងសាលាពងទឹក តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់បន្ទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តយីឌុបពណ៌ដីឥដ្ឋ គ្មានស្លាកលេខ ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលមកបុករួចកិនបណ្តាលឲ្យជនរងគ្រោះបែកក្បាលចេញខួរស្លាប់យ៉ាងអាណោចអាធម៌ ហើយបានព្យាយាមបើករត់ បានប្រហែល២០០ម៉ែត្រម្ចាស់ក៏ឈប់រួចចុះគេចខ្លួនបាត់។ ដោយឡែកសពជនរងគ្រោះ ក្រុមគ្រួសារមកទទួលហើយ។