ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៏ទោល ជួន ណារិន្ធ ស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ បានឲ្យដឹងថា វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាសកម្មក្នុងអំពើចោរកម្មនិងមុខសញ្ញាសកម្មក្នុងបទលួចមានស្ថានទម្ងន់ទោស (ឆក់) ក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ដោយពួកគេតែងតែធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ដែលស្នាក់នៅខេត្ដព្រះសីហនុ នាពេលកន្លងមក ត្រូវបានចាប់ឃាត់ខ្លួនចំនួន ១៨នាក់ ក្នុងនោះស្រី៣នាក់។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូត វត្តុតាង មធ្យោបាយ និងសម្ភារៈវត្ថុតាង រួមមាន៖
១-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ចំនួន០២គ្រឿង (មធ្យោបាយធ្វើសកម្មភាព)
២-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ឡើងសេរី២០២០ ចំនួន០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)
៣ម៉ូតូC125ពណ៌ខ្មៅសេរីឆ្នាំ២០១៣ចំនួន០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)
៤ម៉ូតូExcenterចំនួន០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)
៥ម្សៅសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់តូចនិងសំបកថង់សថ្លាសម្រាប់វេចខ្ចប់សារធាតុញៀន ។
៦-ផ្លាកលេខម៉ូតូចំនួន០១សន្លឹក។
៧-ក្បាំងម៉ូតូC-125 ០១ឈុត។
៨-ដំបងគ្រលាស់ ចំនួន០១។
៩-កាំបិតតាំងតោ ចំនួន០១។
១០-ជំពាមកៅស៊ូ ចំនួន០១។
បច្ចុប្បន្នជនសង្ស័យរួមទាំង សម្ភារៈវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ ដើម្បីសាកសួរស្របតាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្ត ចាត់ការតាមផ្លូវច្បាប់៕