ខេត្តព្រះសីហនុ- ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានណែនាំ មិនឲ្យម្ចាស់រមណីយ៍ដ្ឋានកែឆ្នៃថ្មីមួយកន្លែង ស្ថិតនៅចំណុចតាដួងតាអាំ ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បញ្ឈប់ការដាក់ឈ្មោះរមណីយ៍ដ្ឋានកែឆ្នៃថ្មីនេះថា«ប្រាសាទបន្ទាយទព័ » ដើម្បីការពារ មិនឲ្យមានការភន្តច្រឡំជាមួយទីតាំងប្រាសាទបុរាណ «បន្ទាយទ័ព» ពិតប្រាកដ ដែលជាប្រាសាទប្រត្តិសាស្ត្រជាតិ នៅក្នុងខេត្តបន្ទាយមានជយ័ ។ ករណីនេះ ក្រសួងវប្បធម៍និងវិចិត្រសីល្បៈ បានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មកមន្ទីរវប្បធម៍ និងវិចិត្រសីល្បៈខេត្តព្រះសីហនុ ឲ្យចុះណែនាំម្ចាស់រមណីយ៍ដ្ឋានកែឆ្នៃថ្មីមួយនេះ ផ្លាស់ប្តូរឈ្មោះ មិនឲ្យដាក់ឈ្មោះថាប្រាសាទបន្ទាយទព័ទៀតឡើយ។


សូមបញ្ជាក់ថា រមណីយ៍ដ្ឋានកែឆ្នៃថ្មីមួយនេះ មានរូបចម្លាក់ថ្មីច្រើនប្រភេទ ដែលឆ្លាក់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងខ្លះ និងនាំយកមកពីខាងក្រៅខ្លះ បង្កើតបានជាទស្សនីយភាព បែបធម្មជាតិនិងសីល្បៈ ទាក់ទាញការចាប់អារម្មណ៍ច្រើនពីមហាជន ដោយសារតែការរៀបចំរចនានេះ មើលទៅស្រដៀងទៅនឹងទីតាំងប្រាសាទបុរាណ បង្កប់ក្នុងល្អាងជ្រោះភ្នំ ៕