ព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យមើលផ្លូវចាប់ពីចំណុចភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានបន្តត្រួតពិនិត្យមើលផ្លូវចូលក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


បន្ទាប់ពីចុះពិនិត្យមើលផ្លូវរួចមក ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៅពិនិត្យទីតាំងគម្រោងសាងសង់អគារស្នាក់នៅរបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក៕