ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្មេងសិស្សសាលាចំនួន ០២នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ឆក់កាបូបយួរដៃនៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ៣០នាទី ។
១-ឈ្មោះ រិទ្ធិ ច័ន្ទបុត្រ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ៣២៤ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ២០ ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


២-ឈ្មោះ ហេង វិសាល ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅស្នាក់នៅផ្ទះលេខ៣៥៣ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅចំណុចមុខផ្ទះជួលលេខ៣៥៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឃឹម ប៊ុនណាក់ ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅស្នាក់់នៅផ្ទះលេខ ២៤AE៤E0 ផ្លូវលេខ ៣៧៧ ក្រុម ១១ ភូមិ ៤ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ អ្នកសារព័ត៌មានកោះសន្តិភាព ។
សម្ភារៈបាត់បង់មាន ៖ កាបូបយួរដៃចំនួន ០១, -ទូរស័ព្ទដៃចំនួន ០២គ្រឿងម៉ាកសាំសុងណូត៩ ពណ៌ ទឹកមាស មួយគ្រឿង និងម៉ាក អាយហ្វូនXS MAX ពណ៌ ទឹកមាស១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕