បាត់ដំបង ៖ អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងបង្ក្រាបករណីល្បែងស៊ីសងភ្នាល់ជល់មាន់មួយករណី នៅក្នុងមូលដ្ឋានភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។


ក្នុងប្រតិបត្តិការនេះប្រព្រឹត្តិទៅកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទីរសៀល និងឃាត់ខ្លួនមនុស្សចំនួន ២៦នាក់, ដកហូតម៉ូតូ ចំនួន២១គ្រឿង , -មាន់ជល់ចំនួន ០៤ក្បាល, -សង្វៀនជល់មាន់ចំនួន០១, -ស៊ុមាន់ចំនួន០៦, -ជញ្ជីងថ្លឹងមាន់ចំនួន ០១, -ម៉ាស៊ីនចុចកំណត់នាទី ចំនួន ០១ ។
ក្រោយពីបានធ្វើការសាកសួររួច សមត្ថកិច្ចនគរបាលស្រុកបានធ្វើការអប់រំ ដោយមានកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងបន្តទៀត និងឱ្យក្រុមគ្រួសារធានាយកទៅមូលដ្ឋានវិញ ៕