មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សកាន់អំណាច ត្រូវបានចាប់ខ្លួនដោយក្រុមយោធាកាលពីយប់មិញ។
ហេតុការណ៍នេះបានកើតឡើងក្រោយមានភាពតានតឹងអស់ពេលជាច្រើនថ្ងៃ រវាងរដ្ឋាភិបាលស៊ីវិល និងយោធាពីលទ្ធផលបោះឆ្នោតជាតិដែលក្រុមយោធាចោទប្រកាន់ថាមានការលួចបន្លំ។ ការបោះឆ្នោតកាលពីខែវិច្ឆិកាដែលគណបក្ស សម្ពន្ធជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ស៊ូជីបានឈ្នះភ្លូកទឹកភ្លូកដី។
លោកស្រី ស៊ូជី បានចូលកាន់អំណាចក្នុងការឈ្នះការឆ្នោតនៅឆ្នាំ២០១៥ បន្ទាប់ពីស្ថិតក្នុងការបង្ខាំងអោយនៅក្នុងផ្ទះអស់រាប់ទសវត្ស ក្រោយរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា៕
ប្រភព៖ sabay