រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ យប់មិញមានករណីអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវលំ ផ្ទះលេខ២០ ភូមិ០៣ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះឈ្មោះ ឡា គឹមងួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងទង ។ ចំណែកផ្ទះដែលត្រូវអគ្គិភ័យឆេះនោះជាជាប្រភេទផ្ទះថ្ម ទំហំ ០៤ម៉ែត្រ x ១៨ម៉ែត្រ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី រហូតបង្កជាអគ្គិភ័យ បណ្តាលឲ្យខូចខាតសំភារៈមួយចំនួន តែពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកក្បែរខាង ឬមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៤ ម៉ែត្រគូប ពន្លត់រលត់ទាំងស្រុង នៅម៉ោង២២ និង០០នាទីយប់ នាថៃ្ងខែឆាំ្នដដែល ៕