វៀតណាម បានប្រកាសថា កាលពីម្សិលមិញមានការរកឃើញថ្មីនូវការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ.១៩ ដែលបានឆ្លងដល់មនុស្សចំនួន២៧៦នាក់។
ខេត្តនិងក្រុងចំនួន១០នៅប្រទេសវៀតណាមកំពុងមានការផ្ទុះសហគមន៍ខ្លាំងក្នុងនោះវីរុសកូវីដវិវត្តន៍ថ្មីមានលក្ខណៈឆ្លងលឿនហើយខ្លាំង មានប្រភពពីអង់គ្លេសក៏ត្រូវបានគេរកឃើញផងដែរ។ យ៉ាងណាវៀតណាម មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងកម្រិតទាប ត្រឹមតែចំនួនប្រមាណ ១៨៥១ ករណី និងមានអ្នកស្លាប់ត្រឹមតែ៣៥នាក់ប៉ុណ្ណោះ។
វៀតណាម បានប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca។ រដ្ឋាភិបាលវៀតណាមបាននិយាយក្នុងពេលកន្លងទៅថា ខ្លួនកំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០លានដូស៕
ប្រភព៖ Vietnamnet