នាឱកាសចូលឆ្នាំចិនខាងមុខនេះ អគ្គស្នងការនគរបាលជាតិបានរៀបចំ និងពង្រឹងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយផ្តោតលើការងារមួយចំនួនដូចជា ៖

១. ក្តាប់ឲ្យបានស្ថានការណ៌សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

២. ចាត់វិធានការសន្តិសុខ នៅតាមវត្តអារាម វិហារចិន និងរមណីយដ្ឋាននានាជាពិសេសសកម្មភាពអុកឡុកដោយក្មេងទំនើង

៣. រៀបចំលំហូរចរាចរណ៍ដើម្បីចៀសវាងការកកស្ទះ

៤. សហការ និងក្រើនរឮកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសភ្លើងទៀន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះផ្សេងៗ ជាពិសេសគឺហាមដាច់ខាតការដុតផាវ ដុតកាំជ្រួចដែលបង្កឲ្យមានអគ្គីភ័យ ឬបង្កសម្លេងផ្ទុះ សម្លេងរំខានផ្សេងៗ

៥. ផ្សព្វផ្សាយវិធានការសុខាភិបាលនៅតាមគោលដៅដែលមានប្រជាជនប្រមូលផ្តុំ

យ៉ាងណាមិញ អគ្គស្នងការនគរបាលជាតិ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាថ្ងៃចូលឆ្នាំចិនខាងមុខនេះ ៕

ប្រភព : sabay