កាលពីពេលថ្មីៗនេះ កុមារី១នាក់ កំពុងល្បីល្បាញលើបណ្ដាញសង្គម ដោយសារតែនាងអាចនិយាយបានរហូតដល់ជាង១០ភាសា មិនចាញ់កុមារ ធុ សាលិ នោះទេ។
បើនិយាយពីជីវភាពរបស់កុមារីរូបនេះវិញ គឺមានជីវភាពខ្វះខាតយ៉ាងខ្លាំ ក្នុងនោះនាងក៏បានទទួលអាហាររូបករណ៍ពីសាលា ដែលនាងកំពុងរៀនផងដែរ និងទទួលបានអំណោយជាច្រើនផ្សេងៗទៀតពីសប្បុរសជន ដែលអាណិតស្រលាញ់រូបនាង ។ កុមារីរូបនេះ បានបញ្ជាក់ថា ក្នុងមួយថ្ងៃនាងរកបានត្រឹមតែ ៤ ទៅ ៥ដុល្លារតែប៉ុណ្ណោះ ដោយត្រូវដើរលក់វត្ថុអនុស្សាវរីយ៍បន្ទាប់ពីទំនេរពីការសិក្សារ។
ទាក់ទងទៅនិងរឿងរបស់ប្អូនស្រីនេះដែរ ក៏មានមនុស្សជាច្រើនរង់ចាំមើលវាសនារបស់កុមារីរូបនេះ ថាតើអាចមានវាសនាដូច កុមារា ធុចសាលិ រឺអត់ ? តើវាសនារបស់កុមារីរូបនេះ ទៅជាយ៉ាងណា ?
គួរបញ្ជាក់ថា កន្លងមកកុមារាកម្ពុជាមួយរូប ឈ្មោះថា ធុច សាលិ ដែលមានសមត្ថភាពពិសេស អាចនិយាយបានរហូតដល់ទៅ១៥ភាសា ធ្វើឲ្យផ្ទុះភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេស ។ ដោយសារតែ ធុច សាលិ មានភាពវ័យឆ្លាត និងមានទេពកោសល្យពិសេសផងនោះ ទីបំផុតរូបគេ ត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសាលា ដ៏ល្បីមួយ នៅប្រទេសចិន ក្រោមការជួយឧបត្ថម្ភពីសាលាអន្ដរជាតិមួយ៕