ពលករលួចឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ៣នាក់ នៅ

379

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលការពារព្រំដែនគោក៨៩១ សហការជាមួយកម្លាំងយោធាកងពលលេខ៥១ នៅវេលាម៉ោង២ និង២៥នាទីទៀបភ្លឺមានថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ ពលករខ្មែរលួចឆ្លងដែនចូលទៅប្រទេសថៃ ចំនួន៣នាក់ ខណៈនាំគ្នាឆ្លងតាមមាត់អូរព្រំដែន ចំណុចរោងម៉ាស៊ីនក្រុមហ៊ុនគ្រែនដាយមិនស៊ីធី ។

ពលករទាំង៣នាក់ រួមមាន ១.ឈ្មោះ ភឿន ឆែម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រជាធម្ម សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ កេត ហំ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ក្រុងប៉ោយប៉ែត។ ៣.ឈ្មោះត្រង ចិត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

អ្នកទាំង៣នាក់ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន បានយកទៅធ្វើការអប និងបញ្ជូនទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ក្នុងភូមិក្បាលស្ពាន២ សង្កាត់. ក្រុងប៉ោយប៉ែត៕