ដោយមើលឃើញថា នៅថ្ងៃខាងមុខនេះ​ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកជាប់ខ្សែស្រឡាយចិន មានរៀបចំពីធីសែនព្រេននានា ទៅតាមទំលាប់ ក៏ដូចជាមានពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ទើបថ្ងៃនេះក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋការពារ ការពុលស្រា ឬចំណីអាហារក្នុងអំឡុងពិធីបុណ្យ ដើម្បីជៀសផុតពីបញ្ហាផ្សេងៗដល់សុខភាព ដោយចូលរួមអនុវត្តនូវវិធានការប្រុងប្រយ័ត្ន រួមទាំងការ ការពារខ្លួន និងក្រុមគ្រួសារដូចជា ៖

  • ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារឆ្អិនល្អ
  • លាងដៃនិងសាប៊ូ
  • សម្អាតសំភារប្រើប្រាស់
  • មិនត្រូវទុកអាហារឲ្យលើច្រើនថ្ងៃ
  • ទុកដាក់អាហារឆៅនិងឆ្អិនដាច់ដោយឡែកពីគ្នា
  • ទុកដាក់ថ្នាំសម្លាប់សត្វល្អិតឲ្យនៅឆ្ងាយពីដៃ

-​ កុំពិសារស្រាដែលបិទ រឺលាយគ្មានបច្ចេកទេស

ហាមដាច់ខាតកុំយកសារធាតុ

  • មេតាណុលលាយធ្វើស្រា

អាជ្ញាធរខេត្ត ស្រុក ក្រុង ខ័ណ្ឌ ត្រូវចាត់កម្លាំងគ្រប់គ្រង ឃ្លាំមើល ការទប់ស្កាត់ការលក់ស្រាបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ ។

សូមលើលសេចក្តីណែនាំដូចខាងក្រោមនេះ ៖