ខេត្តបន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះផ្ទះអាជីវករ៣ខ្នង ក្នុងផ្សារអគ្គៈថ្មី ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១និង០០នាទី នៅទី០៧ ខែកុម្ភៈ ឆ្នាំ២០២១  អគារជ្រុងខាងកើត ស្ថិតក្នុងភូមិបាលិលេយ្យ១  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គីភ័យ ១.ឈ្មោះ សុខ ចាន់ថន ភេទប្រុស  អាយុ៣៦ឆ្នាំ  មុខរបរលក់ខោអាវ និងស្បែកជើង(យុវវ័យ)។ ២.ឈ្មោះនឹម គង្គា  ភេទប្រុស  អាយុ៣៩ ឆ្នាំ  រស់នៅរបរកាត់ដេរ (ទេពប្រណិតកាត់ដេរ)  និងទី៣.ឈ្មោះ ជុច ចន្ថា អាយុ៤៥ឆ្នាំ ភេទប្រុស រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ។

បើតាមចំឡើយរបស់ម្ចាស់ផ្ទះដែលផ្តើមឆេះមុនគេ ឈ្មោះ នឹម គង្គា ម្ចាស់ហាងកាត់ដេរ យីហោ ទេពប្រណិតកាត់ដេរ មូលហេតុផ្តើមចេញដំបូងគឺបណ្តាលមកពីទុរសេចរន្តអគ្គីសនីចេញពីជាន់ឡៅតឺ និងផ្ទះសំបូរក្រណាត់ផងនោះ ទើបបណ្តាលឲ្យឆេះរហ័សខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកផ្ទះពីរទៀតនៅសងខាងនោះ ខូចខាតបន្តិចបន្តួច។

ប្រតិបត្តិការនេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង មានរថយន្តអធិការដ្ឋាននគរបាលក្រុងក្រុងប៉ោយប៉ែត រថយន្តក្រុមហ៊ុនកាស៊ីណូស្តារវេហ្គាស់ និងរថយន្តក្រុមហ៊ុនកាស៊ីណូត្រួពីកាណា ដោយប្រើប្រាស់ទឹកសរុបចំនួន ៤រថយន្ត ទើបអគ្គីភ័យរលត់ទាំងស្រុង៕

ដោយ៖ សៅ នៅ