ព្រះសីហនុ៖ ដោយទទួលបានដំណឹងបានភ្លាម នៅវេលាម៉ោង ៦:៣០ នាទី ល្ងាច ថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ អមដំណើរដោយលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ និងលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ដល់លោក ហ៊ុយ ប៊ុនឡេង អ្នកសារព័ត៌មានប្រចាំខេត្តព្រះសីហនុ មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរស្មីបាយ័នស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ។


ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ សម្ភារ មួយចំនួន និងថវិកាចំនួន ២.០០០.០០០ រៀល ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានជូនពរឱ្យលោកហ៊ុយ ប៊ុនឡេង ឆាប់ជាសះស្បើយពីជំងឺដើម្បីឆាប់បានវិលត្រឡប់ទៅបំពេញការងារជាធម្មតាឡើងវិញ។


លោក ហ៊ុយ ប៊ុនឡេង ក៏បានសម្តែងនូវការរីករាយជាខ្លាំង ដែលមានថ្នាក់ដឹកនាំបានចុះ សួរសុខទុក្ខលោកដោយផ្ទាល់ ដែលសម្តែងពិការយកចិត្តទុកដាក់ដល់អ្នកសារព័ត៌មាន និងក៏ដូចជាមន្ត្រី រដ្ឋបាលខេត្តកន្លងមកនេះ តាំងនាមឲ្យក្រុមគ្រួសារសូមថ្លែងអំណរគុណឯកឧត្តម និងលោកជំទាវ សូមឲ្យមាន សុខភាពល្អ បន្តដឹកនាំឲ្យកាន់តែរីកចម្រើនក្នុងខេត្តព្រះសីហនុបន្តទៀត ក្រោមដំបូល សន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ៕