ក្រសួងសុខាភិបាលបានបន្តរកឃើញមនុស្ស២នាក់ឆ្លងកូវីដ១៩ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈព្រឹកមិញនេះ សុទ្ធតែជាអ្នកដំណើរមកពីក្រៅ ដែលមានម្នាក់រស់នៅសង្កាត់ចោមចៅ និងម្នាក់ទៀតស្នាក់នៅក្នុងសណ្ឋាគារ១ ក្នុងរាជធានីភ្នំពេញ។ ខណៈនេះដែរ មនុស្សប្រមាណ៩០នាក់ ដែលជាអ្នករួមដំណើរជាមួយអ្នកជំងឺទាំង២ខាងលើ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីធ្វើតេស្ត និងរងចាំលទ្ធផលបញ្ជាក់របស់វិទ្យាស្ថានជាតិប៉ាស្ទ័រ។
បញ្ជាក់ពីស្ត្រីវ័យ១៩ឆ្នាំ ដែលបានឆ្លងកូវីដ១៩ គាត់ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយរកឃើញថាមានវិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ និងស្ត្រីជនជាតិចិនម្នាក់ ធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ៕
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល