លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ក្រុមមនុស្សដែលមិនគួរចាក់វ៉ាក់សាំងកូវិដ១៩ គឺអ្នកកើតជំងឺ ផ្លូវដង្ហើម ក្តៅខ្លួន ជំងឺហឺត ជំងឺរាំរៃធ្ងន់ធ្ងរ (ទឹកនោមផ្អែម លើសឈាម ) អាលែកស៊ី អ្នកកើតប្រទាលតាអាក ជំងឺតម្រងនោម ជំងឺមហារីក ។ ទន្ទឹមនឹងនេះ ក៏ហាមមិនឲ្យចាក់ចំពោះ ស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូន និងស្រ្តី ដែលកំពុងមានបំណងយកបុត្ររយៈពេលបីខែ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ Sinopharm នៅកម្ពុជា ដែលសន្និសីទនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
ទន្ទឹមនឹងនោះដែរ អ្នកដែលមានជំងឺប្រកាច់ រឺជំងឺឆ្កួតជ្រូក ស្កន់ ប្រសៃប្រសាទ ជំងឺរលាកស្រោមខួរ ជំងឺតំណរពូជផ្សេងៗ ហើយអ្នកដែលកំពុងប្រើប្រាស់ថ្នាំមានជាតិគីមីសម្រាប់ព្យាបាលជំងឺ រឺអ្នកប្រើប្រាស់កាំរស្មីX ក៏មិនឲ្យចាក់ដែរ ។ជាមួយនោះដែរ អ្នកដែលមានប្រវត្តកើតជំងឺកូវិដ១៩ ហើយបានព្យាបាលជាអ្នកនោះក៏មិនឲ្យចាក់ដែរ ។ ហើយជាងនេះទៅទៀត អ្នកដែលមិនស្ម័ក្រចិត្តក៏មិនឲ្យចាក់ដែរ ។
នេះគឺជាការបញ្ជាក់ជូនដល់សាធារណជនទាំងអស់ដើម្បីឲ្យបានជ្រាប ពិការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ១៩ Sinopharm ដែលនិងចាប់ផ្តើមប្រព្រិត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើរហូតដល់វ៉ាក់សាំងនោះអស់ ដល់កម្រិតចំនួនមនុស្ស សរុប ១៤៤ ៥០០នាក់៕
ប្រភព:sabay