អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing បានប្រកាសថាច្បាប់អាជ្ញាសឹកត្រូវបានអនុវត្តនៅទូទាំងប្រទេស បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរបបយោធាថ្មី។

បទបញ្ជានឹងរឹតបន្តឹងនៅទីក្រុងរ៉ង់ហ្គូន និងខេត្តក្រុងផ្សេងទៀត ដោយហាមឃាត់ប្រជាជនមិនឱ្យតវ៉ា ឬប្រមូលផ្តុំគ្នាជាក្រុមដែលមានមនុស្សលើសពី ៥នាក់ ក្នុងនោះក៏បានដាក់បម្រាមផងដែរមិនឲ្យធ្វើដំណើរចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៤ព្រឹក។

គួររម្លឹកថា ក្រុមយោធារបស់មីយ៉ាន់ម៉ា បានដណ្តើមអំណាចតាមរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបាន ចាប់ខ្លួនរួម ជាមួយមេដឹកនាំដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ៕
ប្រភព៖ Myanmar Times