គ្រូពេទ្យដែលបានចាក់វ៉ាក់សាំងកូវិដ១៩ Sinopharm នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាថ្ងៃដំបូង នៃការបើកផ្លូវនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា បានឲ្យដឹងថា អ្នកដែលបានចាក់វ៉ាក់សាំងកូវិដ១៩ Sinopharm រួចហើយ គឺអាចមានសុពលភាពរយៈពេល ២រឺ៣ឆ្នាំ។​ គ្រូពេទ្យបានប្រាប់ឲ្យដឹងបែបនេះ គឺនៅពេលដែល ក្រុមអ្នកសារព័ត៌មានសម្ភាសន៍អ្នកដែលបានចាក់វ៉ាក់សាំងកូវិដ១៩រួចហើយ ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១០ខែ កុម្ភៈ​ ឆ្នាំ២០២១នេះ គឺជាថ្ងៃបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំង Sinopharm​ ជាលើកដំបូង នៅកម្ពុជា ហើយការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖

  • ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
  • ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
  • ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
  • ៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។