នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំងការពារកូវីដ១៩ ដោយទឹកមុខអង់អាច និងភាពជឿជាក់ នៅមន្ទីពេទ្យកាល់ម៉ែត។

ដូចដែលបានគ្រោងទុក ការចាក់វ៉ាក់ស៊ាំងការពារកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមាណិតចិន ត្រូវបានប្រព្រឹត្តទៅនៅមន្ទីពេទ្យកាល់ម៉ែត ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូល ដែលក្នុងនោះមានកូនៗរបស់សម្តេចតេជោ ហ៊ុនសែន និងថ្នាក់ដឹកនាំផ្សេងៗទៀត។

លោកជំទាវ ឱ វណ្ណឌីន បានបង្ហាញទឹកមុខជឿជាក់ និងភាពអង់អាចនៅក្នុងការទទួលវ៉ាក់ស៊ាំងការពារកូវីដ១៩ ដែលនេះជាការផ្តល់ទំនុកចិត្តយ៉ាងល្អសម្រាប់អ្នកចាក់បន្តបន្ទាប់ទៀត ៕