តប​តាម​ការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន ដើម្បី​ទទួល​យក​ការ​ណែ​នាំ​លើ​កំហុស​ដែល​កើត​ឡើង ឥឡូវ​នេះ​មាន​ដំណឹង​ថា នៅ​ម៉ោង ៩ និង ៣០នាទី​នេះ ពួក​គេ​បាន​ចូល​ខ្លួន​ទៅ​ដល់​ក្រសួង​ហើយ។

ព្រឹក​នេះ បង្ហាញ​ថា តួ​សម្ដែង​ស្រី​២​រូប​ក្នុង​រឿង “ទុំទាវ ២០២១” ដែល​រង​ការ​រិះគន់​បែក​ផ្សែង​កាល​ពី​សប្ដាហ៍​មុន​នេះ បាន​ចូល​ខ្លួន​ទៅ​តាម​កាល​កំណត់។ តួ​សម្ដែង​ទាំង​ពីរ​នាក់​នោះ គឺ យុវតី​អ្នក​លក់​ឡេ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា AhGi ដោយ​ឡែក​ម្នាក់​ទៀត គឺ​ជា​ប្អូន​ស្រី​របស់​នាង។

អ្នក​ទាំង​ពីរ បាន និង​កំពុង​ស្ដាប់​ការ​អប់រំ របស់​ក្រុម​ប្រឹក្សា​វិន័យ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។