តាកែវ៖ លោក តុប ធីម ដែលជាម្ចាស់អាជីវកម្មខ្នាតតូចមួយ មានស្លាកយីហោឈ្មោះ ហាងបញ្ចាំ ធីម ប៊ុនសៅ មានអាសយដ្ឋានស្ថិតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជន និងអតិថិជនដែលធ្លាប់គាំទ្រដល់ហាងបញ្ចាំរបស់លោកកន្លងមកទាំងអស់ ឲ្យបានជ្រាបថា៖ ហាងបញ្ចាំ ធីម ប៊ុន សៅ បានធ្វើការបិទអាជីវកម្មរបស់ខ្លួនជាស្ថាពរ ចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះរហូតតទៅ។ មូលហេតុដោយសារអាជីវកម្មមានការខាតបង់ មិនអាចទ្រទ្រង់អាជីវកម្មបាន។

អាស្រ័យដូចការជម្រាបជូនខាងលើ សូមសាធារណៈជន ព្រមទាំងអតិថិជនទាំងអស់ មេត្តាជ្រាបជាដំណឹង និងសូមអរគុណសម្រាប់ការគាំទ្រដល់ហាងបញ្ចាំ ធីម ប៊ុនសៅ កន្លងមក។

សូមជម្រាបជូនថា៖ ហាងបញ្ចាំ ធីម ប៊ុនសៅ ដែលមានសេវាបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន អនុលោមតាមមាត្រា១០១, ១០២, និង១០៣ នៃច្បាស់ស្តីពីសារពើពន្ធ និងប្រកាសលេខ ៤៩៦ សហវ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីនៅអគ្គនាយកពន្ធដារដែលមានលេខអត្តសញ្ញាណកម្មសារពើពន្ធ អតប E12-1900063953 ស្របតាមមាត្រា៧៦ នៃច្បាប់ស្តីពីសាពើពន្ធ ការចុះបញ្ជីនេះមានប្រសិទ្ធភាពចាប់ពីថ្ងសទី១១ ខែមីនា ឆ្នាំ២០១៩ តទៅ។ ហើយម្ចាស់អាជីវកម្មរបស់ខ្លួនបានធ្វើការប្រកាសបិទជាស្ថាពរវិញ ចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះរហូតតទៅ៕