លោក បេនយ៉ាមីនណេតាន់យ៉ាហ៊ូ បានចេញសេចក្តីព្រមានដ៏ច្បាស់ក្រឡែតទំនងជាចង់ផ្ញើរទៅកាន់អឺរ៉ង់ កុំអោយចង់សាកវាយប្រហារអ៊ីស្រាអែលអោយសោះ។ លោកបាននិយាយថា សំរាប់ប្រទេសជិតខាងជាច្រើនរបស់អ៊ីស្រាអែលក្នុងការគាំទ្រជុំវិញការឆ្លើយតបជាថ្មីទាក់ទិនទៅនឹងរឿងការសម្លាប់របស់មេបញ្ជាការយោធាអ៊ីរ៉ង់លោក Qasem Soleimani។

យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បានថ្លែងទៅកាន់សន្និសីទមួយនៅក្រុងយេរូសាឡិម នៅព្រឹកថ្ងៃពុធ គឺប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារមីស៊ីលទៅលើមូលដ្ឋានយោធានៅអ៊ីរ៉ាក់ ដែលផ្ទុកកងទ័ពអាមេរិក ហើយចំពេលមានការគំរាមកំហែងអ៊ីរ៉ង់ជាថ្មី ដើម្បីវាយប្រហារទីក្រុងនានា របស់អ៊ីស្រាអែលនោះ ស្រាប់តែលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានមានប្រសាសន៍ចំៗយ៉ាងដូច្នេះថា “ អ្នកណាដែលព្យាយាមវាយប្រហារយើង នឹងទទួលរងនូវការវាយប្រហារតបវិញដ៏សាហាវបំផុត។

លោក Netanyahu បានបន្តថា៖ Qassem Soleimani ធ្វើឲ្យមានការស្លាប់មនុស្សរាប់មិនអស់ទៅហើយ តាំងពីគាត់បានធ្វើឱ្យមានអស្ថិរភាពដល់ប្រទេសជាច្រើនអស់ជាច្រើនទសវត្សមកហើយទៀតនោះ ហើយគាត់កំពុងរៀបចំផែនការអាក្រក់ជាងនេះទៅទៀត។