ក្នុងរយៈពេល៣ថ្ងៃ(១២-១៣-១៤ កុម្ភៈ) នាឱកាសបុណ្យចូលឆ្នាំចិន ២០២១នេះ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជិត២ម៉ឺននាក់ មិនចាញ់ខេត្តគោលដៅទេសចរណ៍សំខាន់ៗដទៃឡើយ ពិសេសគឺគោលដៅសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ កសិទេសចរណ៍ និងគោលដៅទេសចរណ៍វប្បធម៌ជាច្រើន។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលចូលមកកម្សាន្តក្នុងខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ចាប់ពីថ្ងៃទី១២-១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២១ សរុបរួមចំនួន ១៨,៩៤៩ នាក់ ថយចុះ ១៨.៩% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៨,៧៦៤ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៨៥ នាក់»។