ថ្ងៃបុណ្យ នៃក្តីស្រលាញ់ គូរស្នេហ៍ជាច្រើនបើកបង្ហាញភាពផ្អែមល្ហែមពេញសង្គមហ្វេសប៊ុក តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនោះ គឺគូស្នេហ៌វ័យចំណាស់២គូ ដែលបានបង្ហាញអារម្មណ៍ និងក្តីស្រលាញ់ចំពោះភរិយជាទីស្រលាញ់របស់ខ្លួន កាលពីម្សិលមិញនេះ។

អស់លោកអ្នកធ្លាប់បានស្គាល់មកហើយថា ឯកឧត្តម ម៉ុង ឬទ្ធី បានធ្វើឲ្យក្មេងៗយុវវ័យមិនតិចនាក់នោះទេ ច្រណែននឹងភាពផ្អែមល្ហែមអ្នកទាំងពីរ នៅក្នុងថ្ងៃបុណ្យ នៃក្តីស្រលាញ់ ដែលសារនោះបានបង្ហាញពីអារម្មណ៍លើសពីក្តីស្រលាញ់ ដែលគាត់មានចំពោះភរិយា។

**ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ខ្ញុំមានតែផ្កាកូឡាបក្រហមមួយទងនេះ យកមកប្រគល់ជូនដល់ដៃសង្សារចាស់ ដែលយើងបានស្រឡាញ់រួមរស់ជាមួយគ្នាអស់រយៈពេល៤៣ឆ្នាំបានកន្លងផុតទៅហើយ 1978-2021=43 ផ្កាកូឡាបក្រហមមួយទងនេះសបញ្ជាក់ទឹកចិត្តដ៏ល្អផូរផង់ដែលយើងបាន រួមរស់អត់អោនអោយគ្នាទៅវិញទៅមកទើបយើងអាច រួមរស់នៅជាមួយគ្នាលុះដល់អវសាន្តជីវិតរបស់យើងទាំងពីរនាក់ ។

ចំណែក ឯកឧត្តម ខៀវ កាញារីទ្ធ ដែលប្រិយមិត្តភាគច្រើនបានស្គាលហើយថា លោកតែងបង្ហាញអារម្មណ៍ និងក្តីស្រលាញ់ ចំពោះភរិយា តែបែបកំប្លែង និងទាក់ទាញខ្លាំងណាស់ ដូចនៅថ្ងៃម្សិលមិញ ដោយឯកឧត្តមបានបង្ហោះរូបជាមួយភរិយា រួមជាមួយពាក្យពេជន៍លេបខាយមួយចំនួន ព្រមទាំងចង់រកមុខអ្នករាយការណ៍ទៀត។

** បែបមានអ្នករាយការណ៍ហើយ! យប់នេះគាត់អោយប្រើពាក្យ «Eternal Love» គឺគាត់និយាយថា ស្នេហានេះ មិនហួសដេឡេ (Expired) ពេលដូរជាតិឡើយ។**

ចង់រកមុខអ្នករាយការណ៍អោយរង្វាន់ដល់ហើយ! ប្រពន្ធលើកកែវរំលឹកកុងត្រាអត់មានដេឡេ – ឡារេស៊ីដង់ ១៤ កុម្ភៈ ២០២១៕