ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ​​​​ ឆ្នាំ​២០២១ វេលាម៉ោង១៤ និង០០នាទី​​​ ដោយបានការអនុញ្ញាតពី​លោក សុធា​ ពិសិដ្ឋ​ ព្រះរាជ​អាជ្ញារង​អមសាលាដំបូងខេត្តកំពង់ចាម​​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អំពិល​ ​និងប៉ុស្ត៍​នគរបាល​ក្រឡា​ ដឹក​នាំ​ដោយលោក​ឧត្ដមសេនីយ៍​ត្រី​​ ជីវ​ សេងរស់ ស្នងការ​រង​ទទួល​ផែន​ការ​ងារ​ប្រឆាំងគ្រឿង​ញៀន បាន​បេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី​ជួញដូរ​ ​និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ​០៩នាក់​​ ស្ថិតនៅត្រង់ចំណុចរោងចិញ្ចឹមមាន់ ស្ថិត​ក្នុង​ភូមិ​ទួលពពេល ឃុំក្រឡា​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម ។

មន្រ្តីនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០៩នាក់ ១-ឈ្មោះ សេរី លក្ខស្មី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលពពេល ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ២-ឈ្មោះ ផល ម៉ារ៉ាឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៣-ឈ្មោះ អ៊ាត ចន្ទី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៤-ឈ្មោះ ឈន តុលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ភូមិស្លាក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ៥-ឈ្មោះ ផា សុខមាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ភូមិអំពិលលេី ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៦-ឈ្មោះ យ៉ែម សារ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៧-ឈ្មោះ ឆុំ អ៊ីនសក្ត័ណា ភេទប្រុស អាយុ២៦ ជនជាតិខ្មែរ ភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៨-ឈ្មោះ ម៉េង មិនា ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ ភូមិអំពិលលេី ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៩-ឈ្មោះ នឿន សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ចំណែកឯវត្ថុតាងដកហូតរួមមាន ៖​ ម្សៅ​ក្រាមពណ៌ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ​០២កញ្ចប់​, ទូរស័ព្ទដៃចំនួន ០៧គ្រឿង​ និងសម្ភារៈ​វេចខ្ចប់មួយចំនួនធំ​ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសម្ថកិច្ចបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ ៕