ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក ! ជនសង្ស័យចំនួន ២៩នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១១ករណីទូទាំងប្រទេស នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ។
ក្នុងចំណោមជនសង្ស័យទាំង ២៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៩នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ១០នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែកុម្ភៈ រួមមាន ៖មេតំហ្វេតាមីន(Ice) = ១១,៥១ក្រាម និង៧៨កញ្ចប់តូច។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាលជាតិ : ៩អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ៧,៨៧ក្រាម។
២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
៣ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៦៧ក្រាម។
៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៤០ក្រាម។
៥ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥៧ក្រាម។
៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៨កញ្ចប់តូច។
៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។
៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យកIce ៩កញ្ចប់តូច។
កងរាជអាវុធហត្ថ : ១អង្គភាព
១ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យកIce ៥៨កញ្ចប់តូច៕