ភ្នំពេញ ៖ សូមបើកបរគោរពច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ១៧នាក់ (ស្រី៣នាក់) និងរបួសស្រាល ៧នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែកុម្ភៈ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១៤លើក ៕