ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឃើញថា មធ្យោបាយចូលគោលដៅមានចំនួន ៧,៨២៩គ្រឿង ម៉ូតូ ៤,៨៩៨គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៥៦៥គ្រឿង មានម៉ូតូចំនួន ៤៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល១៣ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មធ្យោបាយចូលគោលដៅមានចំនួន ១០៩,៦៦៩គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ១២,០១៦គ្រឿង មានម៉ូតូចំនួន ៩,០១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៤ថ្ងៃ នៃខែកុម្ភៈនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕