​ភ្នំពេញ​ ៖​ ក្នុង​រយៈពេល​៣​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​នេះ​ មាន​ប្រជាពលរដ្ឋ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៤​នាក់​ និង​៥២​នាក់​រង​របួស​ កើតឡើង​ចំនួន​៣៥​លើក​ ។​

​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ ដោយសារ​ ល្បឿន​ចំនួន​៨​នាក់​,​ មិន​គោរព​សិទ្ធ​ចំនួន​២​នាក់​,​ ប្រជែង​គ្រោះថ្នាក់​២​នាក់​,​ បត់​គ្រោះថ្នាក់​១​នាក់​ និង​ ស្រវឹង​១​នាក់​ ។​

​ប្រៀបធៀប​ឆ្នាំ​២០២០​ រយៈពេល​៣​ថ្ងៃ​ដូច​គ្នា​ ជន​រង​គ្រោះ​ស្លាប់​បាន​ថយ​ចុះ​២១​នាក់​ រង​របួស​កើ់ន​១​នាក់​,​ រង​របួសធ្ងន់​ ថយ​៧​នាក់​ និង​គ្រោះថ្នាក់​ថយ​ចុះ​១៣​លើក​ ៕