បន្ទាយមានជ័យ ៖ ដោយទទួលព័ត៌មានថាមានប្រជាពលរដ្ឋជាន់មីនដែលឆ្លងដែនដោយខុសច្បាប់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទីយប់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំង និងយកជនរងគ្រោះមកមន្ទីរពេទ្យ ។ ករណីប្រជាពលរដ្ឋជាន់មីននេះស្ថិតនៅចំណុចព្រំដែនកម្ពុជាថៃ ចំណុចច្រកព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ យឿន រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃគប់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសដាច់ជើងខាងស្តាំត្រឹមជង្គង់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកមង្គលបូរី ៕