តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរជាមួយលោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះទៅសណ្ឋាគារ(Seven Day)ដើម្បីជួបសំណេះសំណាលសាកសួរសុខទុក្ខ នឹងយកព័ត៌មានពីពលករខ្មែរដែលឆ្លងដែនពីប្រទេសថៃមកស្រុកគិរីវង់ ចំនួន១៣នាក់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានយកពួកគាត់ទាំងនោះមកធ្វើចត្តាឡីស័កនៅសណ្ឋាគារ(Seven day) ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ដោយមានការចូលរួមពី លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ តំណាងមន្ទីរសុខាភិបាលខេត្ត លោកនាយ ការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលក្រុងដូនកែវផងដែរ៕