ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអមដំណើរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខជាប្រចាំដល់កងកម្លាំងប្រចាំការតាមគោលដៅច្រកអន្តជាតិអូរស្មាច់ ច្រកអន្តរជាតិជាំ និងបណ្ដាច្រករបៀង តាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២,៩០៥ និងណែនាំដល់កងកម្លាំងស្ដីពីការបង្ការ និងការពារជម្ងឺកូវីដ១៩  ពង្រឹងកម្លាំងឈរតាមគោលដៅ និងចែកវេនប្រចាំការល្បាត២៤/២៤ម៉ោង  ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកទៅប្រទេសថៃ នូវការវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងបញ្ជូនបន្តទៅធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩  ៕