ភ្នំពេញ​៖ នៅវេលា​ម៉ោងជាង​៤ ទៀបភ្លឺ​ថ្ងៃទី​៩ មករា​នេះ មានករណី បុរស​ម្នាក់ ត្រូវ​ជនសង្ស័យ​បាញ់សម្លាប់ ​ មុនពេល​កើតហេតុ ជនរងគ្រោះ និង​បុរស​ម្នាក់ បាន​ជិះឡាន​ទៅជា​មួ​យ​គ្នា លុះ​ពេល​ដើរចូល​ហាង និង​អង្គុយ​លើ​តុ ស្រាប់​តែមាន​ក្រុម​ជនឃាត​ករ ២​នាក់​ទៀត ជិះ​ម៉ូតូ​១​គ្រឿង ចូលទៅ​បាញ់​ចំ​សៀក​ផ្កា​ស្លាប់​តែម្តង​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួចហើយ ក្រុម​ជនដៃដល់​បាញ់បោះ​កាំភ្លើង​ចោល​នៅក្នុង​ហាង​កន្លែងកើតហេតុ​នោះ ហើយ​នាំគ្នា​ជិះ​ម៉ូតូ​គេចចេញ​រួមជាមួយ​នឹង​បុរស​ម្នាក់ទៀត​ដែល​មកជា​មួយ​ជនរងគ្រោះ​។

តាមការរាយការណ៍របស់ភ្នាក់ងារ Cam Asia News បានឲ្យដឹងថាជនរងគ្រោះមាន  ឈ្មោះ ខូ មិនា អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ចំណែកទីតាំងកើតហេតុក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​ នៅ​ភោជនីយដ្ឋាន​ហេ​ប​ភី​ណេ​ស ស៊ុប និង​ខារ៉ាអូខេ​គ្រួសារ ​។ ​ក្នុងហេតុការណ៍នេះសមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់ អំពី​មូល​ហេតុក្នុងករណីឃាតកម្មខាងលើនេះបានទេ កំពុងស្ថិត​ក្នុងដំណាក់កាល​ស្រាវជ្រាវ និង​ស៊ើបអង្កេត រក​ជន​ឃាតករ នឹងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ។