ចំពោះជនណាដែលល្មើសនឹងការធ្វើចត្តាឡីស័ក ឬគេចវេសមិនព្រមធ្វើចត្តាឡីស័ក ឬរត់គេចក្នុងអំឡុងចត្តាឡីស័ក នឹងត្រូវពិន័យជាទឹកប្រាក់ ពី ម្ភៃម៉ឺនរៀល រហូតដល់ ១លានរៀល។ នេះបើយោងតាមមាត្រាទី៨ នៃអនុក្រឹត្យលេខ ១២៩ ដែលចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាល។

ក្រសួងសុខាភិបាលបានធ្វើការក្រើនរំឮកសារជាថ្មីម្តងទៀត លើករណីនៃការគេចវេះមិនព្រមធ្វើចត្តាឡីស័ក ឬរត់គេចខ្លួនក្នុងអំឡុង នៃការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យជាទឹកប្រាក់ រហូតដល់១លានរៀល ទៅតាមទំហំ នៃបទល្មើស ឬឯជនដែលក្លែងបន្លំឯកសារសុខភាព ក្នុងគោលបំណងនៃការគេចវះពីការអនុវត្តវិធានការចត្តាឡិស័កត្រូវតែផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

គួរបញ្ជាក់ឲ្យបានដឹងដែរថា ការអនុវត្ត ក៏ដូចជាការក្រើបរំឮកនេះ គឺដោយសារតែមួយរយៈចុងក្រោយនេះ ក្រសួងបានសង្កេតឃើញថា ទាំងប្រជាពរលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសមួយចំនួន មិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះឡើយ ៕