នៅក្នុងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេក្ដីប្រកាសព័ត៌មានស្ដី ការវិភាគមន្ទីរពិសោធន៍រកឃើញអ្នកវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរជនជាតិបរទេសចំនួន ០៣នាក់ និង ការណែនាំក្រើនរំលឹកអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា។
ការរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ UK variant 20I/501Y.V1, VOC 202012/01 និង B.1.1.7 ក្នុងចំណោមអ្នកដំណើរបរទេស ដែលចូលមកកម្ពុជាមានដូចតទៅ៖
- ១. បុរសជនជាតិឥណ្ឌា អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
- ២. បុរសជនជាតិឥណ្ឌា អាយុ ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
- ៣. ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅសណ្ឋាគារសុខា ជាអ្នកដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
បន្ទាប់ពីសង្កេតឃើញសង្កេតឃើញប្រជាពលរដ្ឋខ្មែរហាក់បីជាភ្លេចខ្លួននៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រួមផ្សំទាំងរកឃើញរកឃើញជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីមកដល់កម្ពុជាបែបនេះ ក្រសួងសុខាភិបាលក៏បានសម្រេចធ្វើការក្រើនរំលឹកជាថ្មីដល់ បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសទាំងអស់ឲ្យមានការទប់ស្កាត់ជំងឺមួយនេះ ឲ្យបានតឹងរ៉ឹងឡើងវិញជាទីបំផុត៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានទាំងស្រុង៖