ជាការពិតកាធ្វើចត្តាឡីស័ក គឺជារឿងមួយ ដែលសំខាន់ណាស់ក្នុងការការពារ ក៏ដូចជាការចង់ដឹងពីខ្លួនឯងថាមានផ្ទុកជំងឺកូវិដ១៩ រឺអត់ ដើម្បីកុំឲ្យចម្លងជំងឺនេះ ទៅអ្នកដទៃ គឺមានតែការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា រយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាព នូវពេលដែលនរណាម្នាក់ចេញចូលក្នុងប្រទេស ជាដើម។ ប៉ុន្ដែយ៉ាងណាមិញ គេសង្កេតឃើញថា មានមនុស្សមួយចំនួន​​តូចបាន​គេចវេសពីការធ្វើចត្តាឡីស័ក ដែលផ្ទុយពីការណែនាំរបស់ក្រសួងផង និងច្បាប់ផង។​

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះរូបភាពជាច្រើនសន្លឹក របស់ពលករខ្មែរ ដែលចូលក្នុងប្រទេសកម្ពុជាវិញតាមច្រកកំរៀង ខេត្តបាត់ដំបង ហើយត្រូវបានអាជ្ញាធរខ្មែរចាប់បាន នេះក៏ព្រោះតែពួកគាត់មិនចង់ចូលខ្លួនធ្វើចត្តាឡីស័ក ។

សូមមើលបណ្តុំរូបភាពទាំងនេះ៖