កម្ពុជានឹងទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ក្នុងរយៈពេលពេញ១សប្តាហ៍ ដែលធ្វើអោយតំបន់មួយចំនួនចុះត្រជាក់នៅពេលព្រឹក រួមជាមួយខ្យល់កន្ត្រាក់ និងរលកសមុទ្រ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
នៅតំបន់ទំនាបកណ្តាល ចាប់ពីថ្ងៃទី១៨-១៩ ខែកុម្ភៈ នឹងមានខ្យល់កន្ត្រាក់ល្បឿនខ្លាំង ខណៈថ្ងៃទី១៧-២០ ខែកុម្ភៈ នៅខ្ពង់រាបខាងកើត មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង។ យ៉ាងណាមិញ ចាប់ពីថ្ងៃទី ១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គយរ ជាមួយនឹងរលកកម្ពស់មធ្យម នៅខេត្តកោះកុង និងតំបន់ឆ្នេរ។
ដូចដែលបានជម្រាបជូនខាងលើសូមបងប្អូនដែលរស់នៅតាមតំបន់ជួរភ្នំដងរែក ខ្ពង់រាបខាងកើត និងតំបន់មាត់សមុទ្របង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងជាមួយនឹងការបំរែបំរួលអាកាសធាតុ រួមជាមួយខ្យល់កន្ត្រាក់ និងរលកសមុទ្រដែលមានកម្ពស់ជាមធ្យម ៕