នាវាមួយដែលលិចក្នុងបាតទន្លេ នាសម័យសង្គ្រាមបានបន្សល់ទុកនូវរបស់របរជាច្រើន ជាពិសេសគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់។

រកឃើញ គ្រាប់មិនទាន់ផ្ទុះដែលមានទំហំ ៦០-១០៥mm ចំនួន៧២២គ្រាប់ និងគ្រាប់ប្រភេទតូច (ប្រភេទកាំភ្លើងដៃ និងកំភ្លើងយន្ត) ចំនួន ៥៤,៩២៥គ្រាប់ ក្នុងបាតទន្លេ ដែលស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គ្រាប់សរុបដែលរកឃើញមានចំនួន ៥៥,៦៩៧គ្រាប់ ដែលត្រូវបានរុករកឃើញនៅក្នុងឃ្លុបទី១ និងនៅ៣ឃ្លុបទៀត កំពុងយកចេញជាបន្តបន្ទាប់។ ការរកឃើញគ្រាប់មិនទាន់ផ្ទុះនេះ គឺគិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បើយោងតាម យោងតាមរបាយការណ៌សង្ខេបរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ ៕