ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ វ៉ាយ ហុង អនុប្រធាននាយកដ្ឋាន និងសហការី ព្រមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក បានចុះត្រួតពិនិត្យ ប្រព័ន្ធសន្តិសុខ សុវត្ថិភាព ភ្នាក់ងារសន្តិសុខឯកជន និង អនុវត្តនីតិវិធី នៅខុនដូរ១កន្លែងឈ្មោះ NOBLESSE RESIDENCE ដែលមានទីតាំងស្ថិតនៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕